សួស្តីបងប្អូនប្រុសស្រី គ្រប់និន្នាការណ៍នយោបាយទាំងអស់ ជាទីគោរពស្នេហា! ខ្ញុំទើបតែបានត្រឡប់មកពី ការប្រឡងធ្វើព្រានវិញហើយ គឺបានប្រើពេលអស់បីថ្ងៃ ទើបប្រឡងចប់តាមការ កំណត់របស់បទបញ្ញត្តិសន្តិសុខថ្នាក់លើ។ លទ្ធផលនៃការប្រឡង គឺជាប់ដោយជោគជ័យ ហើយបានទទួលសញ្ញាប័ត្រពីរ ខាងច្បាប់ប្រើ កាន់ និងបាញ់កាំភ្លើងខ្លី ។ រូបភាពខាងលើជារូបភាព វង់ក្រដាសដែលត្រូវបាញ់យកពង់ គេឱ្យយើងបាញ់ចម្ងាយ ២០, ១៥, ១០, និង ៥ម៉ែត្រ បាញ់ដៃពីរ បាញ់ដៃឆ្វេង បាញ់ដៃស្តាំ និងបាញ់ឈរហើយលត់ជង្គង់។ ការបាញ់ញាប់ហើយសន្ធាប់ និងបាញ់រង្វើល ដោយដាក់កម្រឹតជាវិនាទីៈ ៣០, ២០, និង១០វិនាទី។ មានអីសប្បាយណាស់ដែរតើ!
You must be logged in to post a comment.