នេះជាប្រព័ន្ធនយោបាយ ដែលមានសន្តិសុខ និង សុវត្ថិភាព ជាទីបំផុតក្នុងលោក។ ជាប្រព័ន្ធដែល មិន ផ្តាច់ការ ជាប្រព័ន្ធ ពោរពេញទៅដោយសិទ្ធិសេរីភាព ជាប្រព័ន្ធចែករំលែក មិនហួងហែងតែម្នាក់ឯង ជាប្រព័ន្ធ សេរីនិយម ជាប្រព័ន្ធរាជា និយម ជាប្រព័ន្ធកុម្មុយនិស និយមផងដែរ ជាប្រព័ន្ធឱ្យមនុស្ស ចេះស្រឡាញ់មនុស្ស ជាប្រព័ន្ធឱ្យ មនុស្សចេះធ្វើការជាមួយគ្នា ជាប្រព័ន្ធជំរុញ ឱ្យមនុស្ស ចេះសាមគ្គីគ្នា ជាប្រព័ន្ធធ្វើឱ្យមនុស្សចេះចរចារ ពិភាក្សាគ្នា ចេះឯកភាពគ្នា ចេះចែកគ្នារស់ មិនកំណាញ់ ធ្វើឱ្យមនុស្សមានចិត្តទូលាយ មិនចង្អៀតមិនចង្អល់ និង ជាប្រព័ន្ថយដែលអាចកាត់ បន្ថយការប្រើអំពើហឹង្សា ការព្យាបាទឈ្នានិះគ្នា និង កាត់បន្ថយអំពើឃាតកម្ម រហូតដល់ ៩០ ភាគរយ ហើយជាប្រព័ន្ធតម្រូវឱ្យមនុស្សមានការសិក្សា អបរំខ្ពស់ មានកម្រិតវីជ្ជាខ្ពស់ មានធនធាន មនុស្សខ្ពស់ និង ធ្វើឱ្យប្រទេសជាតិលូតលាស់ និង រីក ចម្រើនលឿន ខ្ពស់និងឆាប់រហ័សជាទីបំផុត គឺគ្មាន ប្រព័ន្ធនយោបាយ ណាក្នុងពិភពលោក ឱ្យប្រសើរជាងនេះទេ៕៚…
នយោបាយ
ការវាយប្រហារទៅលើ ភូមិគ្រឹះមេភេរវកម្មកំពូល លើពីភពលោក (អូសាម៉ា ប៊ិនឡាដិន) អាយុ ៥៤ ឆ្នាំ (កើតៈ ១០/០៣/១៩៥៧) ដោយកងពិសេសរបស់ ទាហានអាមេរិកាំង ចំនួនប្រមាណពី ៣០-៤០ នាក់ និងអមដោយកន្ទុំរុយចម្បាំងពិសេស (ក្អែកឬស្ទាំងខ្មៅ ) ៤ គ្រឿង ដែលបានប្រើ ពេលមិនដល់ ៤០ នាទីផង បានសម្រេចគោលដៅ ។ បើតាមស្តាប់ទៅ ពួកគេប្រើតាមជើងអាកាសសុទ្ធ កន្ទុំរុយមួយដាក់ កងពិសេស ១០ នាក់ ដាក់ខ្សែរពួរសំរូតចុះពីលើ និងពីចំហៀង ដែលប្រើពេលមិនដល់ ៥ នាទីផង ចុះដល់ទីកន្លែងគ្រប់ច្រក ហើយបាញ់ ប្រហារប្រហែលតែ ១០ នាទីប៉ុណ្ណោះចូលដល់ បន្ទប់មេភេរវកម្មស្នាក់នៅ ហើយប្រហែលជាប្រើពេល ២-៣ នាទីប៉ុណ្ណោះ សម្លាប់មេភេរវករដែលតដៃ មិនព្រមចុះចាញ់ បន្ទាប់មកប្រើពេល ប្រហែលជា ១៥-២០ នាទី រំដោះយកសាកសព បិនឡាដិន ហោះចេញផុតពីទីកន្លែង កើតហេតុភ្លាមៗមួយរំពេចដែរ គេធ្វើនេះជៀសវាង ការវាយបកណាមួយ ពីកងជំនួយណាមួយ នៅក្បែរៗនោះ ។ នេះបានជាពិតកងជំនាញការពិសេស របស់គេមែន ! ពិសេសមួយទៀតគឺ អត់មានការគ្រោះថ្នាក់ដល់ជីវិត របស់ពួកគេឡើយ ខូតខាតតែកន្ទុំរុយ មួយគ្រឿងប៉ុណ្ណោះ ។ នេះសបញ្ជាក់អំពីបច្ចេកទេស នយោបាយសន្តិសុខ ដែលពួកគេបានរៀន និងហ្វឹហ្វឺនច្បាស់លាស់ ហើយច្បាស់ជា មិនមែនពឹងផ្អែកទៅលើ កន្សែងយ័ន្តទេ !
នេះជារូបភាព មេកំពូលភេរវកម្ម លើពីភពលោក បិនឡាដិន ដែលថតរូប លើកដៃសម្បថ សច្ចាប្រណិធាន នៅក្នុងអង្គប្រជុំ មហាសន្និបាតមួយ នៅប្រទេសអាហ្គានិស្ថាន នាឆ្នាំ ១៩៩៨ ។ រូបថតនេះសំខាន់ត្រង់ សច្ចាប្រណិធាន ដែលបង្ហាញបាតនិងម្រាមដៃ ច្បាស់ក្រឡែត បើអ្នកចេះទាយ គេអាចយកទៅទាយបាន ថាមេភេរវកម្មមានបាតដៃយ៉ាងម៉េចនោះ ! យើងអាចមើល ប្រៀបធៀបបាតដៃរបស់យើងបានដែរ ឬក៏បាតដៃមេដឹកនាំដទៃទៀត ។ល។
មេកំពូល ភេរវកម្ម ឈ្មោះបិនឡាដិន Osama Ben La Den ត្រូវបានសម្លាប់ ដោយយន្តហោះប្រតិកម្ម អាមេរិកាំង នៅថ្ងៃនេះ ក្នុងកូនក្រុងមួយ ក្នុងប្រទេសប៉ាហ្គិស្ថាន ។ នៅម៉ោង ៨ និង ៣០ នាទីល្ងាច (ម៉ោង ១០ និង ៣០ នាទីព្រឹក នៅស្រុកខ្មេរ) ប្រធានាធិបតី សហរដ្ឋអាមេរិក ឧបមា បានប្រកាសជា សាធារណៈ ចេញពីសេដ្ឋវិមាន វ៉ាសិង្តោន ឌី.ស៊ី. ថាៈ បិន ឡា ដិន ត្រូវបានសម្លាប់ដោយ យន្តហោះ ប្រតិកម្ម អាមេរិក ដែលបានបញ្ជាពីប្រធានាធិបតី អោយធ្វើការវាយប្រហារ ។ នេះជាជោគជ័យមួយដ៏ធំបំផុត របស់អាមេរិកាំង ប្រើពេលអស់ជាង ១០ ឆ្នាំ ទើបបានសម្រេច ដែលគិតតាំងពីថ្ងៃទី ១១ កញ្ញា ២០០១ មក ។ មានប្រពន្ធជាច្រើននាក់ និងកូនប្រមាណជា ៥៧ នាក់ ? បើតាមខ្ញុំចាំមិនភ្លេច គេអត់ប៉ះពាល់អ្នកទាំងអស់នោះទេ ។ នៅពេលកំពុងសរសេរនេះ ឃើញប្រជាជនអាមេរិកាំង ប្រហែល ១០០០ នាក់ រត់ទៅជុំគ្នា នៅសេដ្ឋវិមាន នាំគ្នាស្រែកអបអរសាទរ នឹងការស្លាប់មេកំពូល ភេរវករនេះ ។
កូនពៅរបស់ប្រធានាធិបតី ហ្គាដាហ្វ៊ី GADAFI នៃប្រទេសលីប៊ី LYBIA ឈ្មោះ ខាមិស KHARMIS និងចៅ ៣ នាក់ ត្រូវបានស្លាប់ដោយ ការទម្លាក់គ្រាប់បែក ពីយន្តហោះប្រតិកម្ម នេតូ (NATO) កាលពីយប់មិញ ។ ដំណឹងបានផ្សាយតាម វិទ្យុក្នុងស្រុកអាមេរិក និងក្នុងអិនធើណិត កាលពី ៣ ម៉ោងមុននេះ ។ ខ្ញុំបានមើលវីឌីអូ ឃើញបាក់បែក អាគារយ៉ាងដំណំ ។ កូនពៅនេះធ្លាប់បានទៅសិក្សានៅសហរដ្ឋអាមេរិក កាលពី ២ ខែមុននេះ ហើយបានត្រឡប់មកប្រទេសលីប៊ីជាបន្ទាន់ ដោយឮសូរថា គេធ្វើមហា បាតុកម្មទម្លាក់ឪពុករបស់ខ្លួន ហើយក៏បានចាប់ផ្តើមបញ្ជារទ័ពវាយប្រហារ ទៅលើអ្នកបះបោរយ៉ាងសាហាវ ដែលគេដឹងគ្រប់គ្នាថា ជាមេកងពលពិសេស ។ ឪពុក ដែលជាប្រធានាធិតី លីប៊ី ម្តាយនិងបងប្អូនដទៃទៀត បានគេចផុត ពីការវាយប្រហារនេះ ។ល។
ពួកគេនាំគ្នាត្រួតពិនិត្យមើល…
</a
ប្រធានាធិបតី ហ្គាដាវហ្វ៊ី នៃប្រទេសលីប៊ី
កូនប្រុសពៅ (អាយុ ២៩ ឆ្នាំ) មេបញ្ជាការកងពលពិសេស របស់ហ្គាដាវហ្វ៊ី
ស្ត្រីដែលស្លាប់នេះ ជាការស្លាប់ដោយសុប្បនិមិត្ត ហើយជាស្ត្រីសមាជិក របស់បក្សអាវក្រហមថៃ ។ ពួកគេធ្វើបាតុកម្មនេះកាលពីដើមខែមេសានេះ ដើម្បីរំលឹកខួប បាតុករដែលបានស្លាប់ ដោយសារទាហានថៃ ដែលបានបាញ់ប្រហារ នៅពេលពួកគេកំពុងធ្វើមហាបាតុកម្ម កាលពីឆ្នាំទៅមិញ ។ បក្សអាវក្រហមជាបក្ស គាំទ្រអតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ិនស៊ីណាវត្រា ដែលនិរទេសទៅនៅ ក្រៅប្រទេស ដោយសារតែទាហានថៃ បានធ្វើរដ្ឋប្រហារទម្លាក់ពីតំណែង រួចហើយរដ្ឋាភិបាលកាត់ទោសគាត់ អោយជាប់គុកពីរឆ្នាំ អំពីបទពុករលួយ និងជាបក្សដែលបក្សអាវលឿងថៃ ចោទថា ជាបក្សមានទំនាក់ទំនងជាមួយនឹង បក្សប្រជាជនកម្ពុជា សម្តេចតេជោហ៊ុន-សែន ហើយដែលជាបក្សធំប្រឆាំងនឹង រដ្ឋាភិបាលថៃ អព្ភីសិទ្ធ ជីវ៉ា សព្វថ្ងៃ ។ បក្សអាវក្រហម ជាបក្សមានលំអៀងទៅខាង ប្រជាជនក្រីក្រថៃ ហើយជាបក្សដែលរដ្ឋាភិបាល អព្ភីសិទ្ធ និងបក្សអាវក្រហមថៃ មានការព្រួយបារម្ភថា និងអាចនាំ ថាក់ស៊ិនស៊ីណាវត្រា វិលមកកាន់អំណាចវិញ នាពេលបោះឆ្នោតខាងមុខ អញ្ចឹងហើយបានជាយើង ឃើញមានការបង្ករសង្គ្រាម ជាមួយខ្មែរយើងតាមព្រំដែន សព្វថ្ងៃនេះ ។ សង្គ្រាមនេះជាសង្គ្រាម នយោបាយ ជាជាងសង្គ្រាមដណ្តើមទឹកដី ហើយមិនមែនកើតចេញពីថៃម្នាក់ឯងទេ ។ បើយើងពិនិត្យមើលអោយជ្រៅទៅ យើងឃើញថា រឿងរដ្ឋាភិបាលខ្មែរហ៊ុន-សែន ធំជាងរឿងថៃទៅទៀត ដែលនាំ អោយកើតសង្គ្រាមនេះ ដោយសារការពង្រឹងអំណាច បក្សប្រជាជន ដោយសារខ្លាចមានកើត បដិវត្តផ្កាម្លិះ ឬផ្កាត្រកួនដូច ប្រទេសអាហ្វ្រ៊ិកនានា ។ យើងចង់ដឹងថា ប្រទេសកម្ពុជា អាចគេចផុត ពីបដិវត្តនេះបានដែរឬទេ ? តើមានផ្លូវណាទេ ដែលអាចធ្វើអោយ ប្រទេសកម្ពុជាគេចផុត ពីបដិវត្តន៍នេះ ? តើសម្តេចតេជោ ហ៊ុន-សែនកំពុង គិតយ៉ាងណា គិតធ្វើអន្តរាគមយ៉ាងណា? បើតាមខ្ញុំក្តាប់បាន ប្រហែលជាចង់ ទាញយករឿង សន្តិសុខក្នុងតំបន់ទាំងមូលមកបូករួម ដើម្បីអាចមានប្រទេសច្រើនចូលរួម ធ្វើអន្តរាគម ក្នុងរឿងនេះ ។ បើសិនជាបដិវត្តផ្កាត្រកួនកើតឡើងនៅកម្ពុជា តើមានប្រទេសក្នុងតំបន់ណាខ្លះចូលរួម ហើយប្រទេសណានៅខាងណា ? ហើយតើមានប្រទេសមហា អំណាចប៉ុន្មាន ដែរចូលរួម ? តើប្រទេសមហាអំណាច ចង់អោយរឿងនេះ ទៅជារឿងវែងឆ្ងាយដែរឬទេ ? តើអាចមានសង្គ្រាមបែបនៅវៀតណាម កើតមាននៅឥណ្ឌូចិនទៀតដែរឬទេ ? តើប្រទេសណា ជាគន្លិះឈ្នះចាញ់ក្នុងរឿងនេះ ? តើប្រទេសណា ជាគន្លិះដើម្បីការពារកុំអោយ បដិវត្តន៍នេះកើតមានបាន ?
ការស្លាប់ដោយសុប្បនិមិត្ត
រូបថតអតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ិនស៊ីណាវត្រា
បក្សអាវក្រហមថៃ
មុននឹងធ្វើការវាយប្រហារមកលើទាហានខ្មែរនៅព្រំដែនខ្មែរ-ថៃ នាយករដ្ឋមន្ត្រីថៃ អព្ភីសិទ្ធបានមានទំនាក់ទំនងជាមួយ ប្រទេសមហាអំណាចធំពីរនៅអាស៊ី គឺចិននិងឥណ្ឌា និងប្រទេសអូស្ត្រាលីផងដែរ តែខ្មែរយើងអត់បានដឹងថា ជួបនរណាក្រៅពីយួនទេ ចឹងស្លាប់និងរស់នៅលើយួនហើយមើលទៅ ! គួរអោយព្រួយបារម្ភណាស់ នយោបាយក្រៅប្រទេស របស់សម្តេចហ៊ុន-សែន ។ អូ ភ្លេច មានជួបជាមួយក្រសួងការពារប្រទេស កូរេខាងជើងផងដែរ នៅភ្នំពេញ ! មិនដឹងថាអាចមានកម្លាំងគ្រប់គ្រាន់តទល់ជាមួយថៃទេ ? អាហ្នឹងយើងមិនទាន់បានរាប់ អាមេរិកាំង បារាំង អង្គ្លេសផង ! ប្រហែលជាសម្តេចពឹងផ្អែកទៅលើ រូស្ស៊ី ទៀតហើយមើលទៅ ពីព្រោះឮថា រូស្ស៊ី ទើបតែកំពុងតម្លើងធ្មុងខ្លាំងណាស់ដែរ សព្វថ្ងៃនេះ ដោយឮថា ចំណាយលុយប្រហែល រាប់ពាន់លានដុល្លា ទៅលើការពង្រីកសព្វាវុធផង តែមិនច្បាស់ថា អាចតទល់បានជាមួយ អាមេរិកាំង បារាំង អង្គ្លេសដែរទេ ហើយគោលជំហរ ចិនមិនដឹងទៅខាងណាទេ ចិនគិតតែរឿងសេដ្ឋកិច្ច ប្រហែលជាមិនផ្តោតទៅលើសង្គ្រាមទេដឹង !
នាយករដ្ឋមន្រ្តីថៃ អព្ភីសិទ្ធ ត្រូវបានធ្វើពិធីគោរពទទួលយ៉ាងកក់ក្តៅ នៅលើកម្រាលកន្ទេលក្រហម យ៉ាងស្វាហាប់ ដោយកងទាហាន-តម្រួតឥណ្ឌា
នាយករដ្ឋមន្រ្តីថៃ អព្ភីសិទ្ធិជ្ជជីវ៉ា ចាប់ដៃជាមួយ អានុក្រសួងការបរទេសចិន ហ្សាង ហ្ស៊ីជុន (២១/០៤/២០១១)
នាយករដ្ឋថៃ អព្ភីសិទ្ធ ជួបជាមួយនាយករដ្ឋមន្ត្រី ឥណ្ឌា ម៉ានម៉ូហាន សិង្ហ
នាយករដ្ឋមន្ត្រីថៃ អព្ភីសិទ្ធចាបដៃជាមួយ អគ្គលេខាធិការ ក្រសួងការបរទេស អូស្រ្តាលី លោកស្រី ហ្គ្វីនទិន ព្រីស្ស
នាយករដ្ឋមន្ត្រីថៃ អព្ភីសិទ្ធ ចាប់ដៃជាមួយ ប្រធានាធិបតីឥណ្ឌា លោកស្រី ប្រាទិផា ប៉ាទិល
សង្គ្រាមព្រំដែនខ្មែរ-ថៃធ្វើអោយខ្មែរ រាប់ពាន់រាប់ម៉ឺននាក់ ឥតអាហារបរិភោគ ឥតការងារធ្វើ រត់ចោលផ្ទះសម្បែងភូមិករ ហើយនិងបង្ខំអោយបោះបង់ ទ្រព្យសម្បត្តិគ្រប់បែបយ៉ាង មានមាន់ទា គោក្របី ដំរី សេះជាដើម ជាសញ្ញាបង្ហាញអោយឃើញថា ជីវភាពប្រជាជនខ្មែរ កំពុងរងគ្រោះយ៉ាងខ្លាំង បានន័យថា សេដ្ឋកិច្ចខ្មែរនិងធ្លាក់ចុះ បើមិនមានការបញ្ចប់សង្គ្រាម អោយបានទាន់ពេលវេលានោះទេ ។
មុននឹងការវាយប្រហារមកលើទាហានខ្មែរនៅព្រំដែន អ្នកដឹកនាំថៃបាន ជួបប្រជុំគ្នានិងធ្វើសន្និសិតកាសែត នៅក្នុងបន្ទាយកងទ័ពថ្មើជើងថៃ (២០/០៤/២០១១) ។
នៅថ្ងៃទី ២២/០៤/២០១១ រថក្រោះត្រូវបានបញ្ជូនតម្រង់មកព្រំដែនខ្មែរ-ថៃ
កាំភ្លើងធំថៃតម្រង់មកព្រំដែនខ្មែរ-ថៃ (២៣/០៤/២០១១)
ប្រហែលជាគ្រាប់កាំភ្លើងធំខ្មែរ បាញ់មកធ្លាក់ក្បែរភូមិថៃ តែមិនផ្ទុះ មានគ្រាប់ របៀបនេះជាច្រើនទៀតដែលមិនផ្ទុះ ដែលគេថតបាន (២៤/០៤/២០១១)
មេទាហានថៃចែកបាយអ្នកស្រុកថៃដែលភៀសខ្លួន
ទាហានថៃរំដោះកូនក្មេងពីមុខគ្រាប់ ឬលាកូនទៅច្បាំង ?
ថៃបិទព្រំដែន ខ្មែរាប់ពាន់ រាប់ម៉ឺនាក់ អត់អាហារបរិភោគនិងអត់ភ្លើងប្រើ ហើយរត់ចោលស្រុក
សូមចុចមើល››ការកាត់ក្តីព្រះវិហារ១៩៦២
សូមជួយបកប្រែភាសាថៃ អោយស្តាប់ផង គេថាយ៉ាងម៉េចខ្លះ ?
ការវាយតម្លៃសង្គ្រាមខុសគឺបរាជ័យ ! ការវាយតម្លៃមនុស្សខុសក៏បរាជ័យ ! ការវាយតម្លៃសភាពការណ៍ ខុសក៏បរាជ័យ ! ទុក្ខតោទុក្ខតាណំ យើងអោយទុក្ខគេ គេអោយទុក្ខយើង ! កម្មំសត្តេ វិភជ្ជតិ ហីណប្បណី តតាយៈ កម្មតែងចែកសត្វលោក អោយថោកទាបនិងថ្លៃថ្លា ! កម្មគឺអំពើ អំពើគឺចលនា ចលនាគឺ នយោបាយ នយោបាយគឺល្បិចកិច្ចកល ល្បិចកិច្ចកលគឺបញ្ចេកទេស បញ្ចេកទេសគឺការសិក្សាអបរំ បើគ្មានការសិក្សាអបរំហើយគឺចប់ បើចប់ហើយគេខ្ចប់ បើគេខ្ចប់ហើយគេដុត បើគេដុតហើយគេស៊ី បើគេស៊ីហើយគេជុះ បើគេជុះហើយមិនបាច់និយាយ…!
អ្នកណាលួចយកប្លក់ខ្ញុំទៅណាបាត់ហើយ មិនទាន់បានវិភាគផង សូមបងប្អូនវើដប្រិសជួយរកផង មាននរណាបានឃើញនៅទីណាទេ ? យ៉ាប់តាហ្មងពុំទាន់បានឆ្លងឆ្លើយគ្នាផង ! ប្រហែលពួថៃ ហើយមើលទៅ !
You must be logged in to post a comment.