បណ្ណសារ
All posts for the month ខែឧសភា, 2010
មានអាគាចំនួន២៧ត្រូវបានដុតឱ្យឆេះ យ៉ាងសាហាវ ដោយបាតុករ។ ប្រជាជនអ្នកដុតបំផ្លាញ ទ្រព្យសម្បត្តិសាធារណៈ ត្រូវចាត់ទុកជាទោសឧក្រឹដ្ឋ ខាងភារវកម្ម អាចមានទោសប្រហារជីវិត។ កងទ័ពត្រូវបានអនុញ្ញាតឱ្យប្រើអាវុធ បាញ់គ្រាប់មែនទែន ទៅលើបាតុករទាំងនោះ ដើម្បីបញ្ចប់កុំឱ្យវារាលដាល ទៅទីផ្សេងទៀតនៅទូទាំងប្រទេស នេះបើតាម ក្រុមអ្នកយកការណ៍ពិសេស Tharith Pengdit បាននិយាយថ្ងៃពុធនេះ។
បំរាមគោចរឬមនុស្សចរ ត្រូវបានដាក់នៅគ្រប់ទីកន្លែងទូទាំងប្រទេស ឬ២៣ខេត្រ បើសិនជាសភាពការណ៍ មិនចុះអន់ថយទេ នេះជាសម្តីរបស់លោកនាយករដ្ឋមន្ត្រីថៃ អពភីសិទបាននិយាយ។
នេះបណ្តាលមកពីការអស់សង្ឃឹមរបស់ពួកគេ ដោយសារមានមេរបស់ពួកគេ មួយចំនួនបានលើកទងជ័យស ចុះចូលជាមួយរដ្ឋាភិបាល។
នៅខេត្រឈាងម៉ៃ បាតុករមិនគោរពបំរាមគោចរទេ ពួកគេចេញដើរដុតអាគារ និងដុតកង់ឡានជាច្រើន មានទាំងសាខាធានាគា បឹងកកជាច្រើនត្រូវវាយប្រហារផង គេថារាលដាលស្ទើរពេញទាំងខេត្រ។
ហត់ណាស់សរសេរមិនអស់ទេ ប៉ណ្ណឹងបានហើយ!
នេះជាការគំនាប់ឬការគោរពជាចុងក្រោយបំផុត របស់ឧត្តមសនីយ៍ ខាត់ទិយា សាវ៉ាសឌីប៉ូល (Kattiya Sawasdipol) ហៅ សេហ៍ ដែង (called Seh Daeng)របស់ថៃ មុននឹងគាត់ត្រូវបាន គេលបលួចបាញ់ ពីអ្នកបាញ់ត្រង់។ គាត់ជាទាហានឯកឆន្ទ (ឯកោ?) បាននាំអ្នក កាសែតដើរមើលនៅក្នុងកន្លែង ដែលបានកាន់កាប់ដោយ ហ្វូងបាតុករ អាវក្រហម ឬពួករណសិរ្សបង្រួបបង្រួមប្រជាធិបតេយ្យ ប្រឆាំងនឹងពួកប្រើអំណាចផ្តាច់ការ [The United Front for Democracy against the Dictatorship (UDD)]។ ពួកអាវក្រហមថា នឹងធ្វើការសងសឹក ជំនួសមេរបស់គេ (សេហ៍ ដែង) ដែលត្រូវបានគេបាញ់ត្រូវក្បាល កាលពីថ្ងៃព្រហស្បតិ៍នោះ។
_បងប្អូនលោកថាក់ស៊ិនស៊ីណាវត្រា បានចេញពីស្រុកថៃហើយ តាំងពីថ្ងៃទី១៤ម្លេះ។
នៅក្រុងបឹងកក មានមនុស្សស្លាប់ដល់ ២៩នាក់ និងអ្នករបួសមានដល់ ២២១នាក់ហើយ។ ស្ថានការណ៍នៅតែដុនដាបដដែល គ្រាន់តែស្ងាត់បន្តិច។ ក្រុមគ្រួសារ ទូតអាមេរិកាំងទាំងអស់បាន បញ្ជូនចេញពីប្រទេសថៃហើយ ប្រហែលជាគ្រុំគ្រួសារទូតដទៃទៀត ក៏ចេញដែរ ដើម្បីការពារសន្តិសុខ។ យើងចង់ដឹងថា តើរដ្ឋាភិបាលថៃអាចដោះស្រាយ រឿងនេះបានតាមផ្លូវណាដែរ ឬក៏មិនអាចដោះស្រាយបានទេ! សូមចាំមើលបន្តរ…!
មនុស្សស្លាប់បានឡើងដល់ ២៣នាក់ និងអ្នករបួសឡើងដល់ ១៧២នាក់ហើយ ក្នុងកំឡុងរយៈពេលពីរបីថ្ងៃនេះ។ អ្នកស្លាប់ទាំងអស់នោះ សុទ្ធតែប្រជាជន។ ទហានថៃបានប្រកាសដាក់ ទីកន្លែងមួយនៅបឹងកក ជាទីលាន ប្រយុទ្ធ។
_ព្រះមហាក្សត្រិយ៍ថៃ (មហា ចក្រី ស៊ីរីថន) មានសេចក្តីព្រួយបារម្មណ៍យ៉ាងខ្លាំង ចំពោះជនរងគ្រោះនានា ក៏ដូចជាបុគ្គលិកអ្នកធ្វើការនៅមន្ទីរពេទ្យ និងបានផ្តល់ម្ហូបអាហារ និងទឹកផឹកដល់ ពួកគេ នេះបើតាមការផ្តល់ពត៌មាន ដោយអ្នកចាត់ការ នៅមន្ទីរពេទ្យ, អាឌីស៊ន ផាត្រាឌុល។
_ បើតាមការស្ទង់ប្រមាណមតិ របស់លោក ស៊ួន ឌូស៊ិទ បានឱ្យដឹងថា មានមនុស្សប្រមាណជា ៥១ភាគរយ បានគាំទ្រគម្រោងការណ៍ របស់រដ្ឋាភិបាល បញ្ជូនកងទ័ព ទៅទបទល់ឬតទល់ ជាមួយបាតុករ ដែលបានធ្វើបាតុកម្ម អសិរយៈពេល៧អាទិត្យមកហើយនេះ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលថៃ។
_ ក្រុមអាវក្រហម, រណសិរ្សបង្រួបបង្រួមប្រជាធិបតេយ្យ សំរាប់ប្រឆាំងនឹងរបបផ្តាច់ការ(UDD) នៅថ្ងៃសៅរ៍នេះ បានទាមទារសុំឱ្យមានការបញ្ឈប់ការបាញ់ប្រហារ និងសុំឱ្យរដ្ឋាភិបាលដាក់ផែនការណ៍ថ្មី ដើម្បីដោះស្រាយជម្លោះនេះ នៅទីក្រុងបឹកកនេះ។
_ មានក្រុមផ្សេងៗមួយចំនួន កំពុងសុំរកទៅអង្គារសហប្រជាជាតិ ឱ្យលូកដៃចូលមកជួយ ក្នុងរឿងការបង្រាបមកលើ បាតុករអាវក្រហម ដែលកុំពុងប្រឆាំងរដ្ឋាភិបាលថៃ។
_តើបន្ទោសទៅលើនរណា? តើហេតុអី? ភាពអាសន្តឬចលាចលនិងការបះបោរ នៅបឹងកក កំពុងតែមានការយល់ច្រឡំ ចំពោះអ្នកស្រុកក៏ដូចជាអ្នកក្រៅប្រទេស ក៏កំពុងតែមានការយល់ច្រឡំ នូវស្ថានការណ៍ដ៏វង្វែវវង្វន់នេះ ថាមិនដឹងជាបន្ទោសអ្នកណា? ដោយហេតុអី?
_ទហានកំពុងតែបាញ់ គ្រាប់កាំភ្លើងកៅស៊ូ មកលើបាតុករ ដែលឈរជើងនៅលើថ្នល់ម្តុំ បុនខៃ នឹងរាមាទី៤ ។ បាតុករបានកាន់កាប់ នៅម្តុំឌិនដែង ហើយបានបង្ខំឱ្យឡានជាច្រើន បរទៅផ្លូវ រាជាប្រារព (Ratchaprarop Road) ដែលជាទីកន្លែងបាញ់ប្រហារដោយកងទ័ពនោះ ហើយពួកទាហានបានហាមឃាត់មិនឱ្យមានឡាន បរចូលទៅកន្លែងនោះទេ។
_រដ្ឋាភិបាលថៃបានកំពុងតែចំណាយលុយឬបង់លុយឱ្យទៅ ក្រុមទាហាននិមួយៗ ចំនួនមួយសែន ១០០,០០០បាត្រ ក្នុងមួយថ្ងៃៗ ដើម្បីទប់ទលជាមួយក្រុមបាតុករអាវក្រហម សែលប្រឆាំងនឹងរដ្ឋាភិបាល នេះបើតាមការនិយាយដោយ ណត្ថាវុធ សៃកៅ Natthawut Saikua នៅថ្ងៃសៅរ៍នេះ។
នៅក្រុងបឹកកមានមនុស្សស្លាប់ដល់ ៨ នាក់ហើយ ហើយអ្នករបួសមានជាង ១០០ នាក់ហើយ មកដល់ពេលនេះម៉ោងនេះ ម៉ោង៨ព្រឹក ថ្ងៃសៅរ៍ ទី១៥ ខែឧសភា ឆ្នាំ២០១០។ គ្មានអ្នកណា បក្សណា ឬក្រុមណា សូម្បីតែរដ្ឋាភិបាលថៃ អព្ភីសិទ ក៏មិនទទួលខុសត្រូវដែរ តែពួកក្រុមធ្វើកុសលវិច័យ និងចុះទៅសើបអង្គេតនិងយកភស្តុតាំង នៅទីកន្លែងកើតហេតុ តែលុះត្រាតែក្រុមអាវក្រហម ឈប់ធ្វើបាតុកម្ម ទើបបានគេទៅប្រមូលភស្តុតាំង បើមិនឈប់បាតុកម្មទេ ប្រហែលជាមិនអាចទៅប្រមូលភស្តុតាំងបានទេ ។ សូមបញ្ជាក់ថា លោក ឧត្តមសនីយ៍ Seh Daeng ដែលនៅខាងបក្សអាវក្រហម ត្រូវបានពួកមិនដឹងមុខ លបបាញ់ត្រូវក្បាល កាលម្សិលមិញនោះ ហើយរបួសនោះមានរបួសធ្ងន់ធ្ងរណាស់ ប្រហែលជាមិនអាចសង្គ្រោះបានទេ មើលទៅ តែមិនទាន់ស្លាប់ទេនាពេលនេះ។ សូមបញ្ជាក់បន្ថែមទៀតថា មុននឹងកើតហេតុ លឺសូរថារដ្ឋាភិបាលថៃ បានបញ្ជូនអ្នកបាញ់ត្រង់ ឱ្យទៅម្តុំកន្លែងអ្នកពាក់អាវក្រហម កាន់កាប់នោះ។ ចឹងម៉េចថា មិនដឹងថាអ្នកណាបាញ់? រូបថតខាងក្រោម បានមកពីវិទ្យុបារាំងអន្តរជាតិ និង បឹកកប៉ុស្ត។
You must be logged in to post a comment.