នៅថៃនេះខ្ញុំបានស្តាប់វិទ្យុអាស៊ីសេរី និយាយអំពីរឿងខ្មែរក្រហម ប្រលៃពូជ-សាសន៍ ខ្ញុំមិនទាន់បានយល់ច្បាស់ទេ ក្នុងរឿងនេះ អំពីការសម្លាប់ ប្រលៃ ពូជសាសន៍ របស់ខ្មែរក្រហមនោះ បើតាមលោកឆាង-យុគ ប្រធានទទួលបន្ទុក ឯកសារកម្ពុជា ជាពិសេសឯកសាររឿងខ្មែរក្រហម បានមានប្រសាសន៍ តាមវិទ្យុ អាស៊ីសេរីថា ឱ្យតែសម្លាប់អ្នកណាម្នាក់ ដោយចេតនា ចំពោះជនជាតិសាសន៏ ដទៃ បានន័យថាប្រល័យពូជសាសន៍ហើយ ខ្ញុំដូចជាមិនជឿថា គ្រាន់តែសម្លាប់ មនុស្សម្នាក់ ថាប្រល័យពូជសាសន៍នោះទេ ចុះពួកយួនសម្លាប់ខ្មែរ ជាញឹកញាប់ ណាស់ នៅពេលដែលខ្មែរ ទៅលេងស្រុកយួន ឬប្រកបរបររកស៊ីនៅស្រុកយួន ឬក៏ទៅសុំទាននៅស្រុកយួន មិនមានតែនៅស្រុកយួនទេ យួនបានសម្លាប់ខ្មែរ នៅស្រុកខ្មែរនេះផងដែរ តើហេតុអីបានជាគេ ឬលោកឆាង-យុគ មិនថាយួន សម្លាប់ខ្មែរ ប្រល័យពូជសាសន៍ខ្មែរផងទៅ? ហើយឮថាលោកឆាង-យុគ បានបោះពុម្ពសៀវភៅ រាប់សែនឬប្រាំសែនក្បាល ជាភាសារខ្មែរ និងមួយមឺន ក្បាល ជាភាសារអង្គ្លេផងដែរ សម្រាប់ចែកចាយពន្យល់ ឱ្យខ្មែរបានយល់ និងឱ្យពួកបរទេសបានយល់ នូវអំពើកាប់សម្លាប់ ប្រល័យពូជសាសន៍របស់ ខ្មែរក្រហម និងឱ្យពួកគេបាន យល់នូវសំណុំរឿងលេខ០០២ របស់តុលាការកាត់ ទោសខ្មែរក្រហម។
ខ្ញុំគ្មានអីជំទាស់ទេ តែគ្រាន់តែឆ្ងល់ មិនមែនទើបតែឆ្ងល់ទេ ឆ្ងល់យូរណាស់ហើយ ឆ្ងល់រហូតដល់សុំ ឱ្យបើកតុលាការ ជំនុំជំរះខ្មែរក្រហម ជាសុប្បនិមិត្ត នៅលើប្រព័ន្ធអិនធើណិត ដើម្បីបានបងប្អូនជនរងគ្រោះ គ្រប់រូបអាចមាន លទ្ធភាព បញ្ចេញមតិយោបល់ ឆ្លងឆ្លើយគ្នាដោយសេរីទៀត កាលពី៨-៩ឆ្នាំមុន តែលោកឆាង-យុគ បានឆ្លើយបដិសេធថា គាត់គ្មានសមត្ថភាពទេ ដោយមិនបាន រៀនសូត្រ ខាងផ្លូវតុលាការ។ កាលពេលនោះ ខ្ញុំស្នើឱ្យមានតំណាងខាង ខ្មែរក្រហម តំណាងខាងរដ្ឋកម្ពុជា និងតំណាងខាងសាធារណរដ្ឋខ្មែរ ឬភាគីដែល ពាក់ព័ន្ធ ក្នុងសង្រ្គាមនៅកម្ពុជាទាំងអស់ មកតទល់គ្នាម្តង។ កាលពេលនោះ ខ្ញុំសុំនៅខាងខ្មែរក្រហម ដោយដឹងថាគ្មានពីណា ហ៊ានចេញមុខទេ ខាងខ្មែរ ក្រហម ធ្វើនេះចង់លើកទឹកចិត្ត ឱ្យភាគីខ្មែរក្រហម ហ៊ានចេញមុខ មកបកស្រាយ រឿងពិត។ កាលពេលនោះអញ្ចឹងមែន ភាគីខ្មែរក្រហម ឥតហ៊ានឮមាត់ទេ ខ្ញុំនិយាយច្រើនណាស់ កាលពេលនោះ និយាយរហូតដល់មានគេ គម្រាមខ្ញុំតាម ប្រព័ន្ធ អិនធើណិត ហើយលោកអាស៊ីសេរី និងលោកកែម-សុស និងបងប្អូនខ្មែរ រាប់រយនាក់ នៅជុំវិញពិភពលោក បានដឹងបានឮដែរ។
ខ្ញុំនិយាយនេះ មិនមែនបានន័យថា ខ្ញុំកាន់ជើងខ្មែរក្រហមនោះទេ ខ្ញុំក៏ជាជនរង គ្រោះផងដែរ កាលជំនាន់នោះ តែខ្ញុំចង់និយាយជួយរកយុត្តិធម៌ ជូនប្រជាពលរដ្ឋ ខ្មែរ គ្រប់និន្នាការ នយោបាយទាំងអស់។ ខ្ញុំឆ្ងល់ណាស់ដែរថា សង្គ្រាមមានបី ដំណាក់កាល គឺសង្គ្រាមឆ្នាំ១៩៧០-៧៥ សង្គ្រាមឆ្នាំ១៩៧៥-៧៩ និងសង្គ្រាមឆ្នាំ១៩៧៩ អូសបន្លាយរហូតឆ្នាំ១៩៩៨។ តើមនុស្សស្លាប់ក្នុងសង្គ្រាមនិមួយៗ មានប៉ុន្មាននាក់? តើក្បាលខ្មោចអ្នកដែលស្លាប់នោះ នៅឯណា? ម៉េចបានអត់ ឃើញមាន ដាក់តាំងអញ្ចឹង ដាក់តាំងតែក្បាលខ្មោច កាលសម័យឆ្នាំ១៩៧៥-៧៩ អញ្ចឹងបានន័យថា សង្គ្រាមឆ្នាំ១៩៧០-៧៥ និងសង្គ្រាមឆ្នាំ១៩៧៩-១៩៩៨ អត់មានស្លាប់ទេឫអី? ហើយរឿងបងប្អូន ជនជាតិចាម មានរឿងអីដែលនាំឱ្យ ខ្មែរក្រហមសម្លាប់ពួកគាត់? ខ្ញុំមើលមិនឃើញថា បងប្អូនជនជាតិចាម នាំគ្នាមក ឈ្លានពានកម្ពុជាទេ តែបងប្អូនជនជាតិចាម បានភៀសខ្លួនមកជ្រកកោណ នៅកម្ពុជា ក៏ដោយសារមានគេ យកប្រទេសរបស់ពួកគេ គឺប្រទេសចាម គឺប្រទេសចាមដែលបានបាត់បង់នោះ មិនមែនខ្មែរយកឯណា? ដូច្នេះខ្មែរក្រហម គ្មានហេតុផលអី ទៅសម្លាប់ជនជាតិចាមទេ តាមពិតជនជាតិចាម នៅម្តុំខ្ញុំនៅ រស់នៅដូចខ្មែរយើងធម្មតាដែរ គ្មាននរណារករឿងពួកគាត់ទេ មានស៊ីអត់ស៊ី ដូចគ្នា។ រឿងនេះវាផ្ទុយស្រឡះទាំងស្រុង! មើលសូមបងប្អូនជួយ ពិចារណា មើល! សូមបងប្អូនណា ដែលបានដឹងរឿងច្បាស់ សូមជួយពន្យល់ផងមើល!